វេលាលាម៉ោង ៩ : ០០នាទីព្រឹក នៅសាលប្រជុំធំ អគារ ឃ ទីស្តីការក្រសួង, ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១៧ សហវ.សរ.អថ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមអគ្គនាយកដ្ឋានទទួលបន្ទុកបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិកា និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ។ កិច្ចប្រជុំនេះមានរបៀបវីរៈដូចតទៅ៖
1-សារាចរស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥
2-ការរៀបចំរបាយការណ៍អនុវត្តថវិកាឆ្នាំ២០២៥ របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
3-ផ្សេងៗ ។